ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា នៅប្រទេសម៉ាឡេស៊ី
26/10/2025
263 Views
ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចអាស៊ីរបស់គាត់នៅប្រទេសម៉ាឡេស៊ី ដោយចូលរួមជំនុំដ៏សំខាន់របស់អាស៊ាន និងរំពឹងជួបប្រធានាធិបតីចិន ជាពិសេស ដើម្បីសម្របសម្រួលក្នុងការបញ្ចប់សង្រ្គាមពន្ធរវាងសហរដ្ឋអាមេរិក និងចិន។ ក្នុងនោះ គាត់នឹងចូលរួមចុះហត្ថលេខាលើកិច្ចសន្យាសន្តិភាពរវាងថៃ និងកម្ពុជា ដែលបានតានតឹងយ៉ាងយូរមកហើយ។ ក្រោយពីម៉ាឡេស៊ី លោកត្រាំនឹងទៅទស្សនប្រទេសជប៉ុន និងកូរ៉េខាងត្បូងទៀត។


ព័ត៌មាន | News
ឧបត្ថម្ភ | Sponsors
