ព័ត៌មាន | News

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា នៅប្រទេសម៉ាឡេស៊ី

26/10/2025

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា នៅប្រទេសម៉ាឡេស៊ី

ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី​ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចអាស៊ីរបស់គាត់នៅប្រទេសម៉ាឡេស៊ី ដោយចូលរួមជំនុំដ៏សំខាន់របស់អាស៊ាន និងរំពឹងជួបប្រធានាធិបតីចិន ជាពិសេស ដើម្បីសម្របសម្រួលក្នុងការបញ្ចប់សង្រ្គាមពន្ធរវាងសហរដ្ឋអាមេរិក និងចិន។ ក្នុងនោះ គាត់នឹងចូលរួមចុះហត្ថលេខាលើកិច្ចសន្យាសន្តិភាពរវាងថៃ និងកម្ពុជា ដែលបានតានតឹងយ៉ាងយូរមកហើយ។ ក្រោយពីម៉ាឡេស៊ី លោកត្រាំនឹងទៅទស្សនប្រទេសជប៉ុន និងកូរ៉េខាងត្បូងទៀត។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

26/10/2025

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី​ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ ការផ្តល់នូវពានរង្វាន់នេះ ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បើកពិពណ៌ផលិតផលខ្មែរ ដើម្បីជំរុញការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរ

26/09/2025

លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បើកពិពណ៌ផលិតផលខ្មែរ ដើម្បីជំរុញការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ពិពណ៌ផលិតផលខ្មែរ(ខ្មែរធ្វើបាន) បានចាប់ផ្តើមបើកជាផ្លូវការក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នារសៀលថ្ងៃទី២៦ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ កម្មវិធីពិព័រណ៍ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៦ ទី២៧ និងទី២៨ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរ មានចំនួន ២២៩ស្តង់ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិតខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” មានគោលដៅសំខាន់ជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្បបានដឹងពីអ្វីដែលកម្ពុជា បាននិងកំពុងផលិតបាន។ លើសពីនេះ វាក៏ជាព្រឹត្តិការណ៍បង្ហាញពីការរួបរួមសាមគ្គីរបស់មហាគ្រួសារខ្មែរ។ ពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងក្នុងគោលបំណង គឺជាវេទិកាក្នុងការប្រមូលផ្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយបង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះ។ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ពិព័រណ៍នេះ ក៏ជាវេទិកាចែករំលែកពីចំណេះដឹងបទ ពិសោធ និងទស្សនៈពីភាគីពាក់ព័ន្ធនានា […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមទស្សនាកម្មវិធីពិព័រណ៍ ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក

26/09/2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមទស្សនាកម្មវិធីពិព័រណ៍ ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃពិព័រណ៍ផលិតផលខ្មែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ២៧ និងទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តោះផ្តងចំណេះដឹង បទពិសោធន៍ និងបង្ហាញភោគផលកសិកម្មដែលមានទាំងសត្វនិងបន្លែផ្លែឈើ ផលិតផលឧស្សាហកម្ម ស្នាដៃសិប្បកម្ម គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យា និងសម្ភារៈប្រើប្រាស់ជាច្រេីនទៀត ដែលសុទ្ធតែជាស្នាដៃរបស់កូនខ្មែរប្រកបដោយមោទនភាព។ តាមរយៈកម្មវិធីនេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរធ្វើបាន ខ្មែរអាចរស់បានដោយខ្លួនឯង ខ្មែរមានសមត្ថភាពក្នុងការផលិត ចែកចាយ និងនាំចេញ ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសណាមួយមកដក បន្ថែមពីលើនេះគឺរស់នៅក្នុងទំនាក់ទំនងការទូតដោយសមភាព ត្រឹមត្រូវតាមច្បាប់ និងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្នាទៅវិញទៅមក។ ភាពសាមញ្ញ ការយកចិត្តទុកដាក់ និងការចូលរួមលើកទឹកចិត្ត […]