Netlink Broadcaster

Netlink Broadcaster

26/11/2023

ព័ត៌មាន​ | News


េមប៉ុស្តិ៍ស្រែចារ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន

មេប៉ុស្តិ៍ស្រែចារ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន
ស្នងការនគរបាលខេត្តក្រចេះ បានសម្រេចផ្អាកការងារ លោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្នហើយ និងបញ្ជាឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធនឹងករណីអនុវត្តតួនាទីមិនត្រឹមត្រូវបង្ករឿងជាមួយនឹងការសម្តែងល្ខោននៅវត្តអូរលុង។ នេះបើតាមអ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ «បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។

403163197_823266516472512_1762790685267486709_n.jpg

 

403163117_823266076472556_6539045701612906895_n.jpg

403174703_823266463139184_4651481685186406733_n.jpg

549 Views

Latest News

News Image

CoolApp ប្រព័ន្ធទំនាក់ទំនងសង្គម បានដាក់អោយប្រើប្រាស់ហើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាំទ្រប្រព័ន្ធទំនាក់ទំនងខ្មែរបង្កើតឡើងសំរាប់ដែនសុវត្ថិភាពរបស់ខ្មែរ សំរាប់ប្រជាពលរដ្ឋ Download ប្រើប្រាស់

22/6/2024

ព័ត៌មាន​ | News

News Image

កីឡាការិនី ស្រួង ភាវី ឈ្នះ​បានពាន LPBA ជា​លើក​ទី​៧ នៅ​កូរ៉េ

កីឡាការិនីជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ និងប៊ីយ៉ារបស់​កម្ពុជា ស្រួង ភាវី បាន​លះបង់​ទាំង​កម្លាំង​ចិត្ត និងស្មារតី ក្នុងការ​ជម្នះ​នូវរាល់​ឧបសគ្គ​ចំពោះ​មុខ រហូត​អាច​ដណ្តើម​បាន​ជ័យជម្នះ​​ដ៏​​ធំ​មួយ​ទៀត​ជូនដល់​ប្រទេសជាតិ និងប្រជាជន​កម្ពុជា គឺ​ការ​ឈ្នះ​ពាន​រង្វាន់ការ​ប្រកួត​​​​ប៊ី​​យ៉ាការ៉ុម​​៣​​​បាំង (3 Cushion) ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក LPBA Championship នៅ​ប្រទេស​​​កូរ៉េខាងត្បូង។

12/2/2024

ព័ត៌មាន​ | News

News Image

កម្មវិធីប្រកួតមនុស្សយន្តប្រយុទ្ធ (Robot Fighting) ដំបូងនៅស្រុកខ្មែរ

ផ្សាយផ្ទាល់តាមរយះទូរទស្សន៍ណេតលីង នៅលើ Website netlinkbroadcaster.com

17/12/2023

ព័ត៌មាន​ | News

News Image

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះសារអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។

1/11/2023

ព័ត៌មាន​ | News

News Image

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។

1/11/2023

ព័ត៌មាន​ | News

ឧបត្ថម្ភ | Sponsors