1/11/2023
ព័ត៌មាន | News
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះសារអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។
សូមជម្រាបថា អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។
កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជ នៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Science) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជាលទ្ធផលពីកិច្ចការប្រកួត នៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវ នៅប្រទេសចិន។
អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាស របស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលដែលត្រូវបានដាំដុះ ដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕
839 Views

Latest News

គណ:បក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល គាំទ្រសកម្មភាព NetlinkBroadcaster
យ.គ.ក. សូមគាំទ្រជានិច្ចនូវសកម្មភាពរបស់យុវជនខ្មែរ ដែលមានគំនិតច្នៃប្រឌិតបង្កើតស្នាដៃថ្មីៗ ជាប្រយោជន៍ដល់សង្គមជាតិ ។ ដោយក្តីស្រលាញ់លើវិស័យបច្ចេកវិទ្យា ធ្វើឱ្យយុវជន យឹម មុនីរក្ស ប្រឹងប្រែង បង្កើតជាវេទិកាទូរទស្សន៍អនឡាញមួយ មានឈ្មោះថា Net link Broadcaster ដែលអាចឱ្យប្រជាជនចូលទស្សនាទូរទស្សន៍ជាច្រើនប៉ុស្តដោយឥតគិតថ្លៃ។
13/9/2024
ព័ត៌មាន | News

CoolApp ប្រព័ន្ធទំនាក់ទំនងសង្គម បានដាក់អោយប្រើប្រាស់ហើយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាំទ្រប្រព័ន្ធទំនាក់ទំនងខ្មែរបង្កើតឡើងសំរាប់ដែនសុវត្ថិភាពរបស់ខ្មែរ សំរាប់ប្រជាពលរដ្ឋ Download ប្រើប្រាស់
22/6/2024
ព័ត៌មាន | News

កីឡាការិនី ស្រួង ភាវី ឈ្នះបានពាន LPBA ជាលើកទី៧ នៅកូរ៉េ
កីឡាការិនីជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ារបស់កម្ពុជា ស្រួង ភាវី បានលះបង់ទាំងកម្លាំងចិត្ត និងស្មារតី ក្នុងការជម្នះនូវរាល់ឧបសគ្គចំពោះមុខ រហូតអាចដណ្តើមបានជ័យជម្នះដ៏ធំមួយទៀតជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា គឺការឈ្នះពានរង្វាន់ការប្រកួតប៊ីយ៉ាការ៉ុម៣បាំង (3 Cushion) ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក LPBA Championship នៅប្រទេសកូរ៉េខាងត្បូង។
12/2/2024
ព័ត៌មាន | News

កម្មវិធីប្រកួតមនុស្សយន្តប្រយុទ្ធ (Robot Fighting) ដំបូងនៅស្រុកខ្មែរ
ផ្សាយផ្ទាល់តាមរយះទូរទស្សន៍ណេតលីង នៅលើ Website netlinkbroadcaster.com
17/12/2023
ព័ត៌មាន | News

េមប៉ុស្តិ៍ស្រែចារ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន

26/11/2023