Netlink Broadcaster

Netlink Broadcaster

1/11/2023

ព័ត៌មាន​ | News


អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

(សៀមរាប)៖ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។


លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រចនាសម្ពន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិនិងអន្តរជាតិបានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។

 

ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

 

លោកអគ្គនាយករងបន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្មទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរានៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕

364 Views

Latest News

News Image

CoolApp ប្រព័ន្ធទំនាក់ទំនងសង្គម បានដាក់អោយប្រើប្រាស់ហើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាំទ្រប្រព័ន្ធទំនាក់ទំនងខ្មែរបង្កើតឡើងសំរាប់ដែនសុវត្ថិភាពរបស់ខ្មែរ សំរាប់ប្រជាពលរដ្ឋ Download ប្រើប្រាស់

22/6/2024

ព័ត៌មាន​ | News

News Image

កីឡាការិនី ស្រួង ភាវី ឈ្នះ​បានពាន LPBA ជា​លើក​ទី​៧ នៅ​កូរ៉េ

កីឡាការិនីជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ និងប៊ីយ៉ារបស់​កម្ពុជា ស្រួង ភាវី បាន​លះបង់​ទាំង​កម្លាំង​ចិត្ត និងស្មារតី ក្នុងការ​ជម្នះ​នូវរាល់​ឧបសគ្គ​ចំពោះ​មុខ រហូត​អាច​ដណ្តើម​បាន​ជ័យជម្នះ​​ដ៏​​ធំ​មួយ​ទៀត​ជូនដល់​ប្រទេសជាតិ និងប្រជាជន​កម្ពុជា គឺ​ការ​ឈ្នះ​ពាន​រង្វាន់ការ​ប្រកួត​​​​ប៊ី​​យ៉ាការ៉ុម​​៣​​​បាំង (3 Cushion) ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក LPBA Championship នៅ​ប្រទេស​​​កូរ៉េខាងត្បូង។

12/2/2024

ព័ត៌មាន​ | News

News Image

កម្មវិធីប្រកួតមនុស្សយន្តប្រយុទ្ធ (Robot Fighting) ដំបូងនៅស្រុកខ្មែរ

ផ្សាយផ្ទាល់តាមរយះទូរទស្សន៍ណេតលីង នៅលើ Website netlinkbroadcaster.com

17/12/2023

ព័ត៌មាន​ | News

News Image

េមប៉ុស្តិ៍ស្រែចារ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន

េមប៉ុស្តិ៍ស្រែចារ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយទៅឃាត់ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន

26/11/2023

ព័ត៌មាន​ | News

News Image

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះសារអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។

1/11/2023

ព័ត៌មាន​ | News

ឧបត្ថម្ភ | Sponsors