កីឡាការិនីជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ារបស់កម្ពុជា ស្រួង ភាវី បានលះបង់ទាំងកម្លាំងចិត្ត និងស្មារតី ក្នុងការជម្នះនូវរាល់ឧបសគ្គចំពោះមុខ រហូតអាចដណ្តើមបានជ័យជម្នះដ៏ធំមួយទៀតជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា គឺការឈ្នះពានរង្វាន់ការប្រកួតប៊ីយ៉ាការ៉ុម៣បាំង (3 Cushion) ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក LPBA Championship នៅប្រទេសកូរ៉េខាងត្បូង។